នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់ បានយកកាំភ្លើង ០១ដើម ម៉ាក AK-47 បាញ់រះទៅលើមន្រ្តីនគរបាលចំនួន ០២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានយកកាំភ្លើង ០១ដើម ម៉ាក K59 ពីរបស់សមត្ថកិច្ចរត់គេចខ្លួន។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹងនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១.ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ 
២.ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន) ឃាត់ខ្លួនត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាង អាវុធ ០១ម៉ាក AK-47 បង់ចំនួន ០១ គ្រាប់ចំនួន ២២ នៅចំណុចភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន ជនដៃដល់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
Tuesday, October 28, 2025
 
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងបាញ់ប្រហារដល់នគរបាលខេត្តកំពង់ធំ, ជនដៃដល់ ២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងបាញ់ប្រហារដល់នគរបាលខេត្តកំពង់ធំ, ជនដៃដល់ ២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
 
      
Share This 
 
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
អរគុណសម្រាប់ការចូលអានព័ត៌មាន

















 
 
 
 
 
 
No comments:
Post a Comment