- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, January 9, 2024











 ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង នៅតំបន់ភ្នំក្រោម


(សៀមរាប) ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ នៅតំបន់ភ្នំក្រោម ក្នុងភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។


ក្រុមសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍ បានឱ្យដឹងថា គ្រោះអគ្គីភ័យនេះ បានបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពីផ្ទះប្រជាពលរដ្ឋឈ្មោះ សាយ គឹមសួរ  ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ជាប្រជាការពារភូមិ រួចរាលដាលមកផ្ទះពលរដ្ឋ ចំនួន ០២ គ្រួសារដែលនៅជិតគ្នាជាបន្តទៀត រហូតដល់ឆេះអស់ បើទោះបីជាកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលាក្តី ព្រោះផ្ទះរងគ្រោះសុទ្ធជាផ្ទះឈើដែលងាយឆាបឆេះ ។


សមត្ថកិច្ចបន្តថា នៅក្នុងគ្រោះអគ្គីភ័យនេះ ពុំបណ្តាលឱ្យមនុស្សរងរបួសឬបាត់បង់ជីវិតទេ ប៉ុន្តែលំនៅដ្ឋានទាំង ០៣ ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង ៕

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages