- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, January 9, 2024

     សមត្ថកិច្ចនគរបាល ព្រមទាំងកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង


(បាត់ដំបង) ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមយបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុ សល ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំ ដឹកនាំដោយ លោក ម៉ិល សុផល អភិបា​លស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ- កោះត្រស- កោះក្រង- និងកោះអ្នកតា (អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។


ក្នុងប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផលចំនួន ០៥ ករណី

២-កាប់បំផ្លាញ និងដុតចោលនូវ៖

-សាច់មងប្រវែង ៤,២០០ ម៉ែត្រ

-បង្គោលឈេីចំនួន ១,៨០០ ដើម

-ឡុកចំនួន ១២ ឡុក

-លែងត្រីចម្រុះប្រមាណ ៥០ គីឡូក្រាម


ចំពោះវត្ថុតាង ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ៕







 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages