(តាកែវ) ៖ រូបសំណាកព្រះបដិមាចំនួន 0២ អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ ។
លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានដឹងករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ០២ ព្រះអង្គ មួយអង្គទ្រង់ឈរ កម្ពស់ប្រមាណ ០១ ម៉ែត្រកន្លះ និង ០១ អង្គទៀត អង្គុយពែនភ្នែនមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ យកទៅរក្សាទុក្ខជាបេតិកភណ្ឌវប្បធម៌ជាតិ ។លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានឱ្យដឹងថា ករណីនេះមន្ទីរបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីក្រសួង ចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងរូបសំណាក ដែលប្រជាពលរដ្ឋបានរកឃើញ ដែលព្រះពុទ្ធរូបទាំង ០២ នេះ កសាងតាំងពីសតវត្សរ៍ទី៧ មកម្ល៉េះ ។ រូបសំណាកទាំង ០២ អង្គនេះ ត្រូវបានសារមន្ទីរនៅរាជធានីភ្នំពេញ សុំយកទៅជួសជុល និងថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ ៕
No comments:
Post a Comment