(តាកែវ) ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថៃ្ងព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៣ ៖ ០៥ នាទី លោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ បានចុះបង្ក្រាបទីតាំងចំនួន ០១ កន្លែង នៅចំណុចផ្ទះសំណាក់លីមុំវីឡា ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់៖
១-ឈ្មោះ ទេព សំអុល ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)២-ឈ្មោះ ប៉េង ខួច ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរធ្វើការខារ៉ាអូខេ មានទីលំនៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
៣-ឈ្មោះ យិន ហួនបូរ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរសាឡន មានទីលំនៅភូមិ ដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ (ប្រើប្រាស់)
៤-ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន មានទីលំនៅភូមិដឹកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)
៥-ឈ្មោះ ណុប សិត ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)
៦- ឈ្មោះ សោម សារុន ភេទប្រុស អាយុ ៦៨ ឆ្នាំ មុខរបរមេការមើលការខុសត្រូវផ្ទះសំណាក់ លីមុំវីឡា មានទីលំនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៥ កញ្ចប់តូច, ម៉ូតូ ចំនួន ០២ គ្រឿង ម៉ាកស្កុបពីផ្លាកលេខ ភ្នំពេញ 1AI-2255, ម៉ូតូម៉ាកសូនិចផ្លាកលេខ តាកែវ 1D-2760, ទូរសព្ទ ចំនួន ០៣ គ្រឿង ម៉ាកអាយហ្វូន ចំនួន ០១ គ្រឿង, ម៉ាកអិនចុចពិល ចំនួន ០២ គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment