ទីបំផុត! យុវជន ដែលជាជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ - Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, December 23, 2023

ទីបំផុត! យុវជន ដែលជាជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកកីឡាករវាយសីជម្រើសជាតិស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នោះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា អ្នកបើករថយន្ដឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា «ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ ព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ» ។

កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕





















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages