- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, January 9, 2024


 បង្រ្កាបករណីគ្រឿងញៀន ១ករណី ឃាត់ខ្លួនមុខសញ្ញា ៤នាក់ នៅក្រុងបាត់ដំបង


(បាត់ដំបង) ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥​ ៖ ១០​ នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន លោវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យធ្វើ​ការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ ករណី នៅចំណុចសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះបង្រ្កាបឃាត់ខ្លួនមនុស្ស ចំនួន ០៤ នាក់ ក្នុងបទល្មើសជាក់​ស្តែងគឺ៖

១-ឈ្មោះ ស្រីរិទ្ធ រ៉េនូ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

២-ឈ្មោះ ជា ស៊ុនលី ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣-ឈ្មោះ សេង ឆេង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៤-ឈ្មោះ ស៊ីវ ស៊ីធីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


សត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៣ ថង់ ទម្ងន់ ៨,៤៦ក្រាម(ទាំងសំបក)

-ទូរសព្ទដៃ ចំនួន ០៣ គ្រឿង(ចាស់)


ពេលនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំ​បូងខេត្តបាត់ដំបង អនុវត្តទោសតាមផ្លូវច្បាប់ ៕

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages