- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, January 9, 2024

ផ្ទុះជម្លោះរវាងប្រពន្ធដើម និងប្រពន្ធចុង ប្ដីឃាត់មិនស្តាប់

វាយប្រពន្ធចុងខៀវភ្នែក រួចរត់បាត់ស្រមោល


(ភ្នំពេញ) ៖ ប្រពន្ធដើមបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធចុង រហូតវាយតប់គ្នា លុះពេលប្តីឃាត់មិនស្តាប់ខឹងក៏បានប្រើអំពើហិង្សាវាយប្រពន្ធចុង បណ្ដាលឱ្យរងរបួសភ្នែកម្ខាងផ្អើលអស់ប្រជាពលរដ្ឋ បន្ទាប់មកប្តីរូបនោះក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៩ ៖ ៤០ នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


បើតាមប្រភពព័ត៌មានពីប្រពន្ធដើម ពាក់អាវឈុតពណ៌លឿងខ្មៅ មិនពាក់ម៉ាស់ បានរៀបរាប់ប្រាប់ឱ្យដឹងថា «គាត់បានរៀបអាពាហ៍ពិពាហ៍ជិត ១០ ឆ្នាំ មកហើយ មានកូនប្រុស និងស្រីចំនួន ០២ នាក់ ។ ដោយឡែកប្រពន្ធចុងវិញ មានទំនាក់ទំនងគ្នាជិត ០៣ ឆ្នាំ មកហើយដែរ» ។


ប្រពន្ធដើម បានរៀបរាប់ប្រាប់បន្តថា «ខណៈពេលប្តីគាត់កំពុងតែរស់នៅជាមួយគាត់ ស្ត្រីជាប្រពន្ធចុង បានតេទូរសព្ទជាញឹកញាប់ ដោយមិនឱ្យគាត់មានសេចក្ដីសុខជាមួយក្រុមគ្រួសារឡើយ សូម្បីតែម៉ូតូកង់បីឥណ្ឌា ក៏ស្ត្រីជាប្រពន្ធចុងដាក់ជីភីអេស (GPS) ដែរ ដោយចង់ដឹងថា តើប្តីគាត់នៅទីណា?» ។


ចំណែកប្រភពព័ត៌មានពីប្រពន្ធចុង ពាក់អាវពណ៌ក្រហមវិញ ក៏បាននិយាយប្រាប់ឱ្យដឹងដែរថា «ប្រពន្ធដើមចោទប្រកាន់ថា គាត់យកប្តីគេ បើប្តីរបស់ប្រពន្ធដើមទៅរកគាត់នឹង ឱ្យគាត់ធ្វើម៉េច? ហើយមុនពេលកើតហេតុ បុរសជាប្តីខាងលើ ក៏បានវាយគាត់បណ្ដាលឱ្យរងរបួសភ្នែកដែរ មិនត្រឹមប៉ុណ្ណោះ កាលពីមុន បុរសជាប្ដីក៏ធ្លាប់ប្រើអំពើហិង្សាដាក់គាត់ផងដែរ តែគាត់មិនបានប្តឹងផង» ។


បើតាមបងប្អូនប្រជាពលរដ្ឋវិញ ក៏បានប្រាប់ឱ្យដឹងទៀតថា «បុរសខាងលើនេះ មិនត្រឹមតែប្រពន្ធ ០២ នោះទេ គឺមានស្រីច្រើនណាស់ តែមិនដឹងថា តើមានប៉ុន្មាននាក់នោះទេ? ។


ក្រោយពេលកើតហេតុ ប្រពន្ធចុង និងប្រពន្ធដើមក៏បានត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅថ្ងៃក្រោយជាបន្តទៀត ៕





 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages