ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៥នាក់ រកឃើញអាវុធជាច្រើនដើម និងគ្រឿងញៀនជាង ២គីឡូក្រាម នៅក្រុងបាវិត (ស្វាយរៀង) ៖ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិក - Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 11, 2024

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៥នាក់ រកឃើញអាវុធជាច្រើនដើម និងគ្រឿងញៀនជាង ២គីឡូក្រាម នៅក្រុងបាវិត (ស្វាយរៀង) ៖ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិក


ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៥នាក់ រកឃើញអាវុធជាច្រើនដើម និងគ្រឿងញៀនជាង ២គីឡូក្រាម នៅក្រុងបាវិត


(ស្វាយរៀង) ៖ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចអាគារជួលស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។


ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២៤ ។ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំងនេះ ។


សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥ នាក់ (ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីន ចំនួន ១៥ កញ្ចប់ ទម្ងន់ ២២៤៥,០៦ ក្រាម (២គីឡូ២៤៥,០៦ក្រាម), ថ្នាំញៀនគ្រាប់ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣៩,០១ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង, អាវុធវែង ០១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ០២, អាវុធខ្លី២ដើម និង៨៣៣គ្រាប់ បង់៥ បំពង់ផ្ទប់សំឡេង ០២ ដើម, ទូរសព្ទដៃ ៣១ គ្រឿង, ឡេបថប ០១ គ្រឿង, លិខិតឆ្លងដែន ១៩ក្បាល, ប្រាក់ដុល្លារ ២,០០០ ដុល្លារ, រថយន្ត ០២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ។


បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages