អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនបានជិត ៤គីឡូក្រាម (តាកែវ) ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ០៤ គីឡ - Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 11, 2024

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនបានជិត ៤គីឡូក្រាម (តាកែវ) ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ០៤ គីឡ


អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនបានជិត ៤គីឡូក្រាម


(តាកែវ) ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ០៤ គីឡូក្រាម និងសម្ភារមួយចំនួន ។


ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ធ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចរោងខាងត្បូងផ្ទះ ស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី និងចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។


យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ។


របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញថ្នាំញៀនសរុបជិត ០៤ គីឡូក្រាម ដែលជនសង្ស័យជីកកប់ក្រោមដី និងលាក់ទុកក្នុងធុងបាស់ ក្នុងរោងស័ង្កសី នៅទីតាំងខាងលើ រួមតាំងសម្ភារមួយចំនួន ។


ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីអនុវត្តវិធានការច្បាប់ ចំណែកមេខ្លោងដែលកំពុងរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវបន្ត ៕











 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages