នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៤ នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូបបណ្តាលឱ្យរបួស) នៅចំណុចតារាងបាល់ផ្លូវបេតុង ភូមិស្វាយប៉ាក ក្រុម៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រព្រឹត្តល្មើសនៅសួនច្បារកាំកូរស៊ីធី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់រូមមាន៖
១. ឈ្មោះ ឡុង ឡេងទ្រី ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
២. ឈ្មោះ វី ខេវិន ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
សម្ភារៈបាត់បង់រួមមាន៖ កាបូបស្តាយ ចំនួន ០១, ចិញ្ចៀនមាសទម្ងន់ ០៥ ជី ចំនួន ០១, ប្រាក់ដុល្លារ ចំនួន ០៧ ដុល្លារ, ប្រាក់រៀល ចំនួន ០៧ ម៉ឺនរៀល ។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ៖ អាវយឺតដៃខ្លី ពណ៌ទឹកប៊ិក, ទ្រនាប់ជើងផ្ទាត់មួយចំហៀងរបស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕
Wednesday, January 3, 2024

ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូប) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន
ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំបិតផ្ជង់យកកាបូប) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This

About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
អរគុណសម្រាប់ការចូលអានព័ត៌មាន
No comments:
Post a Comment