បុរសម្នាក់ស្រវឹងស្រាជោកជាំ ដើរធ្លាក់លូក្រោមដី ១យប់ ត្រូវបានអ្នកដើរព្រៃជួយទាន់ - Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, January 3, 2024

បុរសម្នាក់ស្រវឹងស្រាជោកជាំ ដើរធ្លាក់លូក្រោមដី ១យប់ ត្រូវបានអ្នកដើរព្រៃជួយទាន់

បុរសកម្មករទូកនេសាទម្នាក់ ត្រូវបានប្រជាពលរដ្ឋជាអ្នកដើរព្រៃប្រទះឃើញជាប់នៅក្នុងលូក្រោមដី ដែលនៅមាត់រ៉េហ្គែរលូមានស្មៅ និងព្រៃដុះស៊ុបទ្រុបគ្របពីលើ ។

ករណីបង្កការភ្ញាក់ផ្អើល ដែលដំបូងឡើយគេសង្ស័យថា ជាសំឡេងខ្មោចលងនេះ បានកើតមានឡើង នៅម៉ោង ០៨ ៖ ១០ នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុក ដែលបានចុះទៅដល់កន្លែងកើតហេតុ បានឱ្យដឹងថា តាមការសាកសួរព័ត៌មាន បុរសម្នាក់នេះពីយប់មិញបានជួបជុំគ្នាផឹកស៊ី ហើយស្រវឹងស្រា ដើរទៅកន្លែងដេក ក៏វង្វេងរកផ្លូវទៅផ្ទះមិនឃើញ ក៏ដើរចូលព្រៃរួចរអិលជើងធ្លាក់ចូលលូបាត់ទៅ ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា ពេលធ្លាក់ចូលលូហើយ ដោយយប់ងងឹតផងនោះ ជនរងគ្រោះមើលផ្លូវមិនឃើញ រួចចាប់ផ្តើមលូនតាមប្រហោងលូទៅមុខបន្តរហូតជាប់រកច្រកចេញមិនរួច ។

សមត្ថកិច្ច បានឱ្យដឹងថា នេះចាត់ទុកសំណាងដែលមានប្រជាពលរដ្ឋអ្នកដើរព្រៃដើរមកដល់ចំណុចកើតហេតុ ហើយបានឮសូរសំឡេងជនរងគ្រោះស្រែកថ្ងូរចេញពីមាត់លូ ដោយដំបូងពួកគាត់នឹកស្មានថា ជាសំឡេងខ្មោចលង ប្រុងរត់ប្រាស់អាយុ តែដោយសារមានការសង្ស័យ ក៏ចូលមកអើតមើល និងផ្ទៀងត្រចៀកស្តាប់ឱ្យច្បាស់ ទើបដឹងថា នេះជាសំឡេងមនុស្សជាប់នៅក្នុងលូ មិនមែនខ្មោចលងទេ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ បាន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជនរងគ្រោះត្រូវបានសាច់ញាតិជួយសង្គ្រោះយកចេញមកខាងក្រៅ ។ ដោយសារសុខភាពជនរងគ្រោះមិនសូវល្អ ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages