- Intri Santepheap TV Online

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 11, 2024


ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ករណីឆបោក ដើរលក់វត្ថុអច្ឆរិយៈ តម្លៃ ១លានដុល្លារ


(កណ្ដាល) ៖ ជនសង្ស័យប្រុសស្រី  ចំនួន ០៥ នាក់ ត្រូវបាននគរបាលស្រុកពញាឮ ធ្វើការឃាត់ខ្លួន ករណីឆបោក បន្ទាប់ពីជនសង្ស័យទាំងនេះ បានរៀបផែនការ ឱ្យជនរងគ្រោះទិញលោហៈធាតុ (វត្ថុអច្ឆរិយៈ) ក្លែងក្លាយ តម្លៃ ០១ លានដុល្លារ ពីបក្ខពួករបស់ខ្លួន ដោយឱ្យជនរងគ្រោះកក់ប្រាក់មុនក្នុងតម្លៃ ០៣ ម៉ឺនដុល្លារ ។


ករណីឆបោកនេះ បានកើតឡើង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចរមណីយដ្ឋានភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ 


ជនសង្ស័យសារភាពថា ចំពោះលោហៈធាតុ (សំរិទ្ធ) ដែលពួកខ្លួន បាននិយាយប្រាប់ជនរងគ្រោះ ពីរឿងលក់ទិញនោះ គឺមិនមានទេ មូលហេតុ ដែលពួកខ្លួននិយាយដូច្នេះ គឺពួកខ្លួនមានចេតនា ចង់ភូតកុហកជនរងគ្រោះ តែប៉ុណ្ណោះនោះទេ ៕




 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages